Saturday 2 January 2016

កំឡុងពេលមួយពព្រេចភ្នែកប៉ុណ្ណោះ ដែលការផ្លាស់ប្តូរគ្រាសំខាន់តែងកើតឡើង



ช่วงเวลาพริบตาเดียวเท่านั้นที่การเปลี่ยนแปรครั้งสำคัญมักเกิดขึ้น 


កំឡុងពេលមួយពព្រេចភ្នែកប៉ុណ្ណោះ ដែលការផ្លាស់ប្តូរគ្រាសំខាន់តែងកើតឡើង 


นอกจากสัจธรรม สรรพสิ่งล้วนเปลี่ยนแปงไปไม่มีสิ่งใดนิ่งคงอยู่กับที่ตลอดกาล ชีวิตคนเราทุกรูปทุกนามก็เปลี่ยนแปลงไปตามกาลเวลา บางคนในชีวิตหนึ่งมีการเปลี่ยนแปลงหลายครั้ง บางคนเปลี่ยนแปลงเพียงไม่กี่ครั้ง แต่ละครั้งของการเปลี่ยนแปลง อาจให้การตื่นเต้นที่แตกต่างกัน ข้อสำคัญในการเปลี่นยนแปลงมิใช่อยู่ที่อะไรอื่น มันอยู่ที่การตกลงใจแบบทันทีทันใดอย่างที่โกวเล้งกล่าวว่า “การเปลี่ยนแปลงครั้งสำคัญใช่ชั่วชีวิตหนึ่งของคนเรา มักจะถูกตกลงใจในช่วงเวลาพริบตาเดียว” 


ក្រៅពីសច្ចធម៌ហើយនោះ សព្វសត្វនិងវត្ថុធាតុទាំងពួងសុទ្ធតែមានការផ្លាស់ប្តូរទៅ គ្មានវត្ថុរឺសភាវៈណាស្ថិតស្ថេរគង់វង់នៅមួយកន្លែងជានិច្ចនិរន្តរ៍បានឡើយ។ ជីវិតមនុស្សយើងគ្រប់រូបនាមក៏ផ្លាស់ប្តូរទៅតាមកាលវេលា អ្នកខ្លះក្នុងជីវិតមួយមានការផ្លាស់ប្តូរច្រើនដង អ្នកខ្លះក៏មានការផ្លាស់ប្តូរមិនប៉ុន្មានដង។ ការផ្លាស់ប្តូរម្តងៗក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលផ្សេងៗគ្នា។ ចំណុចសំខាន់នៃការផ្លាស់ប្តូរមិនមែនស្ថិតនៅលើអ្វីផ្សេងឡើយ តែវាស្ថិតនៅលើការសម្រេចចិត្តបែបឆាប់រហ័សរឺបន្ទាន់ភ្លាមៗនោះឯង ដូចលោក កូវឡេង (អ្នកប្រាជ្ញតៃវ៉ាន់) ពោលថា “ការផ្លាស់ប្តូរគ្រាសំខាន់ក្នុងកំឡុងជីវិតមួយរបស់មនុស្សយើងតែងតែត្រូវបានសម្រេចចិត្តក្នុងកំឡុងពេលមួយពព្រិចភ្នែក”។ 


ในโลกนี้ไม่สิ่งใดเลยที่จะยืนยงคงทนอยู่ได้ นอกจากสัจธรรมที่มีอยู่ตามธรรมชาติเท่านั้นที่จะยั่งยืนสถาพรตลอดกาล สิ่งอื่นๆ ล้วนต้องสูญสลายไปตามกาลเวลา นั่นเป็นกฎของธรรมชาติ


ក្នុងលោកនេះគ្មានអ្វីឡើយដែលស្ថិតនៅគង់វង់ជានិច្ចនិរន្តរ៍បាន មានតែតថភាពដែលកើតឡើងតាមធម្មជាតិប៉ុណ្ណោះទើបអាចទ្រទ្រង់គង់នៅជាស្ថាពរបាន សភាវៈផ្សេងៗសុទ្ធតែត្រូវរលាយសាបសួន្យទៅតាមកាលវេលា នេះជាច្បាប់របស់ធម្មជាតិ។
ชีวิตของคนเราเกิดแล้ว ย่อมมีวันแก่ วันเจ็บ และวันตายตามสภาพอนิจจังแห่งสังขาร แต่นี่เป็นการเปลี่ยนแปลงตามธรรมดาของกฎธรรมชาติ ไม่มีความสำคัญอันใดนัก


 ជីវិតរបស់មនុស្សយើងកើតឡើងហើយរមែងមានថ្ងៃចាស់ ថ្ងៃឈឺ និង ថ្ងៃស្លាប់តាមសភាវៈអនិច្ចំនៃសង្ខារ តែនេះជាការផ្លាស់ប្តូរតាមធម្មតារបស់ច្បាប់ធម្មជាតិ គ្មានអ្វីសំខាន់ណាស់ណាទេ។ การเปลี่ยนแปลงที่จะนับได้ว่า สำคัญมีคุณค่าแก่ชีวิตมาก ก็คือการเปลี่ยนแปลงที่เกิดขึ้นในชีวิตประจำวันนั้นเอง โดยเป็นการเปลี่ยนแปลงที่เกิดจากเจตนาความจงใจของเรา ตรงนี้แหละที่เราต้องคิดกันให้หนักสักหน่อย 


ការផ្លាស់ប្តូរដែលចាត់ទុកថាជារឿងសំខាន់និងមានគុណតម្លៃចំពោះជីវិតយ៉ាងខ្លាំងនោះ គឹការផ្លាស់ប្តូរដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃនេះឯង ដែលជាការផ្លាស់ប្តូរកើតចេញពីចេតនានិងការតាំងចិត្តរបស់យើង ចំណុចនេះហើយដែលយើងត្រូវនាំគ្នាគិតឲ្យបានល្អិតល្អន់បន្តិច។ 


มีแต่น้ำนิ่งเท่านั้น ที่จะต้องเน่าเหม็น น้ำที่ไหลเวียนไปตลอดย่อมจะเป็นน้ำที่สะอาดกว่า ชีวิตที่หยุดนิ่ง หยุดการเปลี่ยนแปลง ย่อมสะดุดหยุดลงอยู่กับที่มีความล้าหลัง ชีวิตที่รู้จักเคลื่อนไหว แก้ไข ปรับปรุงเปลียนแปลงเพื่อสิ่งที่ดีกว่าอยู่เสมอนั่นแหละ จึงจะเป็นชีวิตที่ก้าวหน้ามีความเจริญรุ่งเรือง 


មានតែទឹកនឹងប៉ុណ្ណោះ ដែលនឹងត្រូវស្អុយរលួយ ទឹកដែលហូរវិលផ្លាស់ប្តូរទៅរហូតរមែងជាទឹកដែលស្អាតជាង។ ជីវិតដែលឈប់ស្ងៀម គ្មានការផ្លាស់ប្តូរ រមែងជំពប់ជាប់នៅនឹងមួយកន្លែងគ្មានការអភិវឌ្ឍន៍។ ជីវិតដែលមានចលនារស់រវើក ចេះកែខៃ ច្នៃប្រឌិត អភិវឌ្ឍផ្លាស់ប្តូរទៅរករបស់ដែលល្អជាងនោះឯង ទើបជាជីវិតដែលមានភាពឈានមុខនិងរីកចម្រើនរុងរឿង។ 


แต่จะก้าวหน้าหรือล้าหลัง มันอยู่ที่การตกลงใจ อยู่ที่การตัดสินใจการเปลี่ยนแปลง เมื่อเราเชื่อว่าชีวิตต้องเปลี่ยนแปลง เพราะการเปลี่ยนแปลงนำสิ่งที่ดีมาสู่ชีวิต เราก็จะต้องรู้ว่า เราจะเปลี่ยนแปลงไปอย่างไรสู่ทิศทางไหนจึงจะเหมาะสม สติปัญญาจึงเป็นสิ่งสำคัญที่สุดสำหรับการเปลี่ยนแปลง สติปัญญาที่ว่านั้นหมายถึง สติปัญญาที่มีข้อมูล มีเหตุผล มีความรอบคอบแล้วสำหรับตกลงใจ 


តែជីវិតនេះនឹងអភិវឌ្ឍទៅមុខរឺធ្លាក់ថយក្រោយវិញ វាស្ថិតនៅការសម្រេចចិត្តក្នុងការធ្វើការផ្លាស់ប្តូរ។ កាលបើយើងជឿជាក់ថាជីវិតត្រូវមានការផ្លាស់ប្តូរ ព្រោះការផ្លាស់ប្តូរនាំរឿងដែលល្អមកកាន់ជីវិត យើងក៏គប្បីដឹងថា យើងនឹងត្រូវផ្លាស់ប្តូរទៅកាន់ទិសដៅណាទើបវាល្អ។ សតិបញ្ញាទើបជាវត្ថុសំខាន់បំផុតសម្រាប់ធ្វើការផ្លាស់ប្តូរ។ សតិបញ្ញាដែលបានពោលមកនោះ បានដល់សតិបញ្ញាដែលមានទិន្នន័យមានហេតុផល មានភាពល្អិតល្អន់សម្រាប់ធ្វើការផ្លាស់ប្តូរ។ 


การตกลใจเรื่องราวใดในชีวิต อย่าใช้ความคิดชั่ววูบ ผู้ตัดสินใจผิดพาชีวิตไปสู่ความหายนะมามากต่อมากแล้ว เราเลือกซื้อเสือผ้าสิ่งของต่างๆ ยังใช้เวลาเลือกนานเท่านาน กับการเลือกทางเดินของชีวิตทั้งชีวิต จะใช้ความคิดชั่ววูบมาตัดสินได้อย่างไร แต่ชีวิตก็คือชีวิต บางทีเอาแน่นอนอะไรไม่ได้ หลายครั้งเหลือเกินที่เวลาเพียงแค่พริบตาเดียว ได้ถูกใช้ในการตัดสินใจเปลี่ยนแปรชีวิตเข้าให้แล้ว นั่นเป็นเพราะอะไร? 


ការសម្រេចចិត្តធ្វើរឿងអ្វីមួយក្នុងជីវិត កុំប្រើគំនិតដែលកើតឡើងក្នុងមួយឆាវ ព្រោះវាធ្វើឲ្យមនុស្សសម្រេចចិត្តខុសនាំជីវិតទៅកាន់គ្រោះថ្នាក់មកជាច្រើនហើយ។ យើងជ្រើសរើសទិញរបស់របរខោអាវផ្សេងៗនៅប្រើពេលរើសយ៉ាងយូរ ទម្រាំការជ្រើសរើសផ្លូវដើរសម្រាប់ជីវិតទាំងមូល នឹងប្រើគំនិតមួយឆាវមកសម្រេចចិត្តដូចម្តេចនឹងបានទៅ។ តែជីវិតក៏គឺជីវិត ជួនកាលក៏មិនអាចយកជាការបាន ច្រើនដងណាស់ដែលពេលវេលាមួយពព្រិចភ្នែក ត្រូវបានយកមកប្រើក្នុងការសម្រចចិត្តផ្លាស់ប្តូរជីវិត ទាំងនេះតើព្រោះហេតុអ្វីទៅ? 


สถานการณ์ สถานการณ์ในตอนนั้น หรือเหตุการณ์เฉพาะหน้าที่มีความเหมาะสม ทำให้เราต้องรีบตัดสินใจ 


ស្ថានការណ៍ ស្ថានការណ៍ក្នុងពេលនោះ រឺហេតុការណ៍ចំពោះមុខដែលមានភាពសមរម្យ ធ្វើឲ្យយើងប្រញាប់ធ្វើការសម្រេចចិត្ត។


 เพราะฉะนั้น ชีวิตควรจะได้มีการเตรียมพร้อมไว้เสมอ สำหรับการเปลี่ยนแปลงอันรวดเร็ว เพื่อจะได้ไม่มีอะไรผิดพลาด หรือผิดพลาดน้อยที่สุด จากการตัดสินใจครั้งนั้น 


ព្រោះហេតុនេះ ជីវិតគួរមានការត្រៀមខ្លួនទុកជានិច្ច សម្រាប់ទទួលការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីមិនឲ្យមានកំហុសឆ្កង រឺមានកំហុសឆ្កងតិចតួចបំផុត ពីការសម្រេចចិត្តក្នុងគ្រានោះ។ 


จะตกลงตัดสินเรื่องราวใดใจชีวิต อย่ามักง่ายจนเกินไป อย่าอาศัยความถูกใจ จงอาศัยความถูกต้องตามคลองธรรม 


នឹងសម្រេចចិត្តធ្វើរឿងអ្វីក្នុងជីវិត កុំធ្វេសប្រហេសហួសហេតុពេក កុំអាស្រ័យភាពត្រូវចិត្ត ចូរអាស្រ័យភាពត្រឹមត្រូវតាមគន្លងធម៌ជាគោល។

No comments:

Post a Comment