Wednesday 6 January 2016

កាលបើគិតចង់ទទួលទានហើយទោះល្វីងឫផ្អែមក៏ត្រូវតែលេបចូលទៅ


เมื่อคิดจะกลืน ไม่ว่าขมหรือหวาน ต้องทานลงไป 

កាលបើគិតចង់ទទួលទានហើយទោះល្វីងឫផ្អែមក៏ត្រូវតែលេបចូលទៅ


บางทีชีวิตก็ต้องขมขื่นกล้ำกลืนกับสิ่งที่มุ่งมั่น แต่เกิดมาเป็นคนแล้วต้องสู้ จะยากเย็นปานใดต้องไม่หวั่น ขื่นขมอย่างไรต้องไม่กลัว เมื่อคิดสู้แล้วต้องไม่กลัวเจ็บ อย่างที่โก้วเล้งกล่าวว่า “ของสิ่งหนึ่งไม่ว่าเป็นขมหรือหวาน เมื่อคิดทานต้องทานลงไป” 

ជួនកាលជីវិតក៏ត្រូវតែល្វីងជូរចត់តានតឹងអួលណែនជាមួយនឹងរឿងដែលដែលយើងពុះពារ ប្រឹងប្រែងតែកើតមកជាមនុស្សហើយត្រូវតែតស៊ូ ទោះលំបាកលំបិនម្តេចក្តីក៏មិនព្រមរួញរា ជូរចត់ប៉ុណ្ណាក៏មិនខ្លាច កាលបើគិតស៊ូហើយក៏មិនត្រូវខ្លាចឈឺចាប់ ដូចដែល គូឡុង(古龙) ពោលថា “របស់មួយមិនថាល្វីងឫផ្អែមកាលបើគិតទទួលទានហើយត្រូវតែលេបចូលទៅ ឲ្យបាន”។ 

บางทีวิถีชีวิตก็ไม่มีทางให้เลือกเดินได้อย่างอิสระ เพราะในบางสถานการณ์ บางเวลา บางครั้งชีวิตมีอันต้องถึงคราวอับจน เกิดความติดขัด มีความขัดข้องไปหมด จะคิดจะพูด จะทำ ดูเหมือนช่องทุกช่องถูกอุดตันไปหมด บางทีเพียงแค่จะหายใจเข้าไปยังติดขัดในรูจมูก หายใจเข้าไปแล้ว บางครั้งยังไม่ทั่วท้อง มีความกังวล มีความกังวลมีความไม่สบายใจไปหมด 

ជួនកាលវិថីជីវិតក៏មិនមានផ្លូវឲ្យជ្រើសរើសយ៉ាងឥស្សរៈ ព្រោះក្នុងស្ថានការណ៍និងវេលាខ្លះ ជីវិតក៏ត្រូវចាល់មុំ កើតការជំពាក់ជំពិនរតេបរតុបទាំងអស់ នឹងគិត នឹងធ្វើ ឫនិយាយស្តី ហាក់ ដូចប្រហោងគ្រប់ច្រកត្រូវស្ទះទាំងអស់ ជួនកាលគ្រាន់តែដកដង្ហើមចូលទៅក៏កកស្ទះនៅក្នុង ច្រមុះដែរ ដកដង្ហើមចូលទៅហើយ ជួនកាលក៏ទៅមិនពេញពោះ មានក្តីកង្វល់ មានការមិន សប្បាយចិត្តគ្រប់សព្វគ្រប់យ៉ាងទាំងអស់។

หากชีวิตตกอยู่ในความคับข้องอย่างนี้ จะทำอย่างไร? จะถอยหรือจะก้าวต่อไป 

ប្រសិនបើជីវិតស្ថិតនៅក្នុងភាពផុតផើយដូច្នេះ នឹងធ្វើដូចម្តេចទៅ? នឹងថយក្រោយ ឫក៏ឈាន តទៅមុខទៀត។


สุนัขยามจนตรอกถูกรุมกัดมันยังหันหน้ามาสู้ แม้รู้ว่ากำลังด้อยกว่าแต่ก็ต้องสู้เพื่อความอยู่รอด แล้วเราล่ะ เป็นคนมีมันสมอง มีความคิดอ่าน มีเหตุผล ไฉนจะมัวงอมืองอเท้า ไม่ฮึดสู้กับชะตากรรมของชีวิตได้อย่างไร

សុនខពេលចាល់ច្រកត្រូវគេចោមខាំវានៅបែរមុខមកស៊ូ ទោះដឹងថាកម្លាំងអន់ជាងតែក៏ត្រូវតែ ស៊ូដើម្បីការរស់រានមានជីវិតតទៅទៀត ចុះយើងវិញ ជាមនុស្សមានខួរក្បាល ចេះគិតគូរមាន ហេតុផល រឿងអ្វីមកបត់ដៃបត់ជើង មិនស្ទុះស្ទាតស៊ូជាមួយជតាកម្មរបស់ជីវិតម្តេចនឹងសមទៅ។

วิกฤตการณ์ของชีวิตเมื่อจวนตัว เราไม่มีทางหลบเลี่ยงได้หรอก นอกจากฮึดสู้อย่างสุดกำลัง การฮึดสู้เป็นยุทธวิธีอันหนึ่งที่ทำให้เราแก้ปัญหาต่างๆของชีวิตให้ลุล่วงไปได้ เราอาจจะขมขื่น อาจจะหนักและเหนื่อยยาก อาจจะลำบากลำบนทนทุกข์อย่างมากมาย แต่เราก็ต้องฮึดสู้ ฮึดสู้อย่างไม่ถอย รวบรวมกำลังกายกำลังใจสู้ยิบตา ช่วงเวลาสั้นๆ ที่เราฮึดสู้นี่แหละ ทำให้ชีวิตของผู้คนเจริญรุ่งเรืองมามากต่อมากแล้ว 

វិបត្តិរបស់ជីវិតកាលបើចូលមកជិតខ្លួនយើងហើយ មិនងាយនឹងមានផ្លូវគេចវាសជៀសវាង បានឡើយក្រៅពីការក្រោកឡើងតស៊ូយ៉ាងពេញទំហឹង ការក្រោកឡើងស៊ូគឺជាយុទ្ធវិធីមួយ ដែលធ្វើឲ្យយើងអាចកែបញ្ហាផ្សេងៗ របស់ជីវិតឲ្យរបូតទៅបាន។ យើងអាចនឹងចង្អៀតចង្អល់ អាចធ្ងន់ឫនឿយហត់ អាចនឹងលំបាកលំបិនត្រាំត្រែងច្រើនប្រការ តែយើងក៏ត្រូវតែស្ទុះស្ទា ប្រឹងប្រែងតស៊ូយ៉ាងមុះមុតមិនរាថយរួបរួមកំលាំងកាយ កម្លាំងចិត្តស៊ូមិនពព្រិចភ្នែក កំឡុង ពេលខ្លីៗ ដែលយើងប្រឹងស៊ូនេះឯងហើយ ដែលធ្វើឲ្យជីវិតរបស់មនុស្សចំរុងចំរើនរុងរឿងមក ស្ទើរតែរាប់មិនអស់ឡើយ។

คนควรดั้นดนในหนทาง แม้ขมขื่นใช่สิ่งขวางกั้น จงฝ่าฟันอย่างมั่นใจ 

ជាមនុស្សចូររើបម្រាស់ក្នុងវិថី ទោះជូរចត់ខ្សត់បារមីមិនមែនឧបសគ្គបិទបាំង ចូរពុះពារយ៉ាង មុះមុតតទៅ។

No comments:

Post a Comment