Saturday 9 January 2016

អន្លង់ជ្រៅនៃភាពភ័យខ្លាច

หล่มลึกแห่งความกลัว
អន្លង់ជ្រៅនៃភាពភ័យខ្លាច

1.      ความกลัวเป็นตัวขัดขวางศักยภาพการทำงานของจิตอย่างรุนแรง เป็นบ่อเกิดของความวิตกกังวล ซึ่งสามารถทำลายทั้งสุขภาพกายและใจ ถ้าคุณไม่กลัว จะสามารถทำอะไรได้อย่างมากมายมหาศาล

សេចក្តីខ្លាចជាសភាវៈរារាំងសុពលភាពការធ្វើការងាររបស់ចិត្តយ៉ាងធ្ងន់ធ្ងរ។ ជាអណ្តូងនៃសេចក្តីព្រួយកង្វល់ ដែលអាចបំផ្លាញទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ បើអ្នកមិនខ្លាច នឹងអាចធ្វើអ្វីៗបានយ៉ាងច្រើនមហាសាល។

2.      ความกลัวจะสัมพันธ์กับระดับของการขาดสติ ยิ่งกลัวมากยิ่งขาดสติ ยิ่งขาดสติก็ยิ่งกลัว ผู้ที่ฝึกเจริญสติอยู่เสมอความกลัวจะลดลงโดยอัตโนมัติ

សេចក្តីខ្លាចនឹងសម្ព័ន្ធគ្នាជាមួយកម្រឹតនៃការខ្វះសតិ។ បើអ្នកកាន់តែខ្លាចខ្លាំងក៏រឹតតែខ្វះសតិ។ កាលណារឹតតែខ្វះសតិក៏កាន់តែខ្លាចខ្លាំងឡើង។ អ្នកដែលបានហ្វឹកហាត់សតិ​​​​ ជានិច្ចសេចក្តីខ្លាចនឹងកាត់បន្ថយចុះដោយអត្តនោម័តិ។

3.      ความกลังทำให้มองเห็นปัญหายุ่งยากเกินจริง ทั้งที่จริงปัญหานั้นอาจจะไม่ยากเย็นหรือหนักหนาสาหัสเหมือนรู้สึกในขณะที่กลัวก็ได้

សេចក្តីខ្លាចធ្វើឲ្យមើលឃើញបញ្ហាជំពាក់ជំពិនហួសពីការពិត ទាំងដែលភាពជាក់ស្តែងបញ្ហានោះអាចមិនលំបាកលំបិនដូចមានអារម្មណ៍ក្នុងខណៈពេលដែលខ្លាចនោះឡើយ។

4.      เหตุที่คนเราเกิดความกลัวเพราะไม่เข้าใจเหตุผลและความจริงเช่น กลัวผีในความมืด หากเปิดไฟให้สว่าง มองเห็นว่าไม่มีผีคุณก็ไม่กลัว

មូលហេតុដែលមនុស្សយើងកើតសេចក្តីខ្លាចព្រោះមិនយល់ហេតុផលនិងសភាពពិតដូចជា ខ្លាចខ្មោចក្នុងភាពងងឹត បើបើកភ្លើងឲ្យភ្លឺឡើង មើលឃើញថាគ្មានខ្មោចពីណាអ្នកក៏មិនខ្លាច។

5.      วิธีเอาชนะความกลัว คือ ให้มองไปที่สาเหตุ แล้วใช้ปัญญาพิเคราะห์ ทำเช่นนี้บ่อยๆจะรู้เหตุรู้ผล ความกลัวจะลดน้อยลง

វិធីយកឈ្នះសេចក្តីខ្លាច គឺ ឲ្យមើលទៅកាន់មូលហេតុ ហើយប្រើបញ្ញាវិភាគ ធ្វើដូច្នេះ  ញយៗ នឹងដឹងហេតុដឹងផល សេចក្តីខ្លាចក៏នឹងកាត់បន្ថយចុះ។

6.      ความกลัวมีผลต่อบุคลิกภาพและชีวิต เพราะคนขี้กลัวจิตใจจะหวั่นไหวง่าย มักจะเชื่อถือโชคลาง ทำให้ไม่กล้าตัดสินใจด้วยตนเอง

សេចក្តីខ្លាចមានឥទ្ធិពលចំពោះបុគ្គលិកលក្ខណៈនិងជីវិត ព្រោះមនុស្សពូកែខ្លាចចិត្តគំនិតនឹងញាប់ញ័រងាយ តែងជឿលើប្រផ្នូលរឺជោគជតារាសី ធ្វើឲ្យមិនហ៊ានសម្រេចចិត្តធ្វើអ្វីៗដោយខ្លួនឯង។

7.      ความกลัวจัดเป็นความคิดลบ  เมื่อกลัวบ่อยๆจะทำให้จินตนาการเห็นภาพที่เลวร้ายที่สุด และจิตใต้สำนึกจะบันทึกภาพนั้น แน่นอนว่าภาพแห่งความรู้สึกที่ชัดเจนก็จะเหนี่ยวนำให้เหตุการณ์ที่กลัวนั้นเกิดขึ้นจริง

សេចក្តីខ្លាចចាត់ទុកជាគំនិតអវិជ្ជមាន ពេលខ្លាចញយៗនឹងធ្វើឲ្យស្រមើលស្រមៃឃើញរូបភាពដែលអាក្រក់បំផុត ហើយចិត្តក្រោមសម្បជញ្ញៈ(subconscious)នឹងកត់ត្រារូបភាពនោះ។ ពិតណាស់ថារូបភាពនៃការស្រមើលស្រមៃដែលប្រាកដច្បាស់នឹងអាចអូសទាញហេតុការណ៍ដែលខ្លាចនោះឲ្យកើតឡើងបាន។

8.      ความกลัวมีพลังสูงกว่าความโกรธ เพราะจะซึมลึก อยู่นาน บางคนอาจจะกลัวไปตลอดชีวิต แต่ความโกรธจะหายได้ภายในเวลาไม่นานนัก

សេចក្តីខ្លាចមានថាមពលខ្លាំងជាងសេចក្តីក្រោធខឹងព្រោះវាជ្រួតជ្រាបជា្រលជ្រៅ ស្ថិតនៅយូរ អ្នកខ្លះអាចខ្លាចរហូតអស់មួយជីវិត តែសេចក្តីក្រោធនឹងបាត់ទៅវិញបានក្នុង     រយៈពេលមិនយូរប៉ុន្មាន។

9.      อย่ากลัวเหตุการณ์ในอนาคต อยู่กับปัจจุบันและทำวันนี้ให้ดีที่สุด แล้วพรุ่งนี้จะดูแลตัวของมันเอง

កុំខ្លាចហេតុការណ៍ក្នុងអនាគត ចូរស្ថិតនៅជាមួយនឹងបច្ចុប្បន្នហើយធ្វើថ្ងៃនេះឲ្យល្អបំផុត ថ្ងៃស្អែកនឹងមើលថែរក្សាខ្លួនរបស់វាដោយខ្លួនឯង។



No comments:

Post a Comment