Sunday 10 January 2016

បន្ទះផ្លែឡាម

ใบมีดโกน

បន្ទះផ្លែឡាម

ในวันหนึ่ง ใบมีดโกนหลุดออกมาจากด้าม หล่นอยู่บนโต๊ะข้างหน้าต่าง

ក្នុងថ្ងៃមួយ បន្ទះផ្លែឡាមរបូតចេញមកពីដង​ ធ្លាក់នៅលើតុក្បែរបង្អួច។

แสงแดดส่องต้องใบมีดโกนเปล่งประกายวูบวาบ ใบมีดเห็นตัวเองเปล่งแสงได้ก็ภูมิใจและนึกหยิ่งขึ้นมาทันที มันรู้สึกดูถูกงานที่มันทำอยู่ มันบ่นพึมพำขึ้นว่า “ฉันจะไม่กลับไปที่ร้านตัดผมนั้นอีกแล้ว ดูสิ ฉันนะแสนที่จะสวยสดงดงาม เนื้อตัวเปล่งประกายแวววับเชียว แต่กลับต้องไปทำงานที่แสนสกปรก ต้องเปื้อนสบู่ เปื้อนหนวด เปื้อนผมเหม็นๆ ของพวกมนุษย์ชั้นต่ำ ช่างไร้ความหมายสิ้นดี ฉันควรจะถนอมรักตัวเอง ไม่ทำให้ประกายอันเจิดจ้าของตัวเองซีดหม่น เพราะฉะนั้น ฉันจึงควรหาที่สงบๆ สักแห่งหนึ่งเร้นกายไม่ยุ่งเกี่ยวกับสังคมอีกต่อไป”

ព្រះអាទិត្យបានជះពន្លឺមកត្រូវ បន្ទះផ្លែឡាមចែងចាំងរស្មីផ្លេកៗ។​ ផ្លែឡាមឃើញខ្លួនឯងអាចបញ្ចេញរស្មីបានក៏មានមោទនភាពហើយកើតគំនិតឆ្មើងឆ្មៃចេញមកភ្លាម។ វាមានអារម្មណ៍មើលងាយការងារដែលវាកំពុងធ្វើ ហើយវារអ៊ូរទាំខ្សឹបៗ ថា “យើងនឹងមិនត្រឡប់ទៅកាន់ហាងកាត់សក់នោះទៀតទេ​        ​មើលនែ៎ ខ្ញុំសែនស្រស់ស្អាតសោភា ខ្លួនប្រាណឆ្លុះពន្លឺភ្លឺផ្លេកតែម្តង តែបែរជាត្រូវទៅធ្វើការងារដែលស្មោកគ្រោក ត្រូវប្រឡាក់សាប៊ូ ប្រឡាក់ពុកមាត់ ប្រឡាក់សក់សំអុយរបស់ពួកមនុស្សថ្នាក់អន់ៗ ពិតជាគ្មានខ្លឺមសារអ្វីបន្តិចសោះ។ ខ្ញុំគួរតែថ្នមស្រលាញ់ខ្លួនឯង មិនធ្វើឲ្យរស្មីដ៏ភ្លឺផ្លេករបស់ខ្លួនឯងសៅហ្មង ព្រោះហេតុដូច្នះហើយ ខ្ញុំគួរស្វែងរកទីកន្លែងដ៏ស្ងប់សា្ងត់មួយកន្លែងដើម្បីលាក់ខ្លួន ឈប់រវីរវល់ជាមួយនឹងសង្គមនេះតទៅទៀត”។

     ดังนั้น มันจึงปลีกวิเวกไปอยู่ในซอกอับใต้โต๊ะตัวหนึ่ง

        គិតដូច្នេះហើយទើបវាគេចវេសខ្លួនទៅរស់នៅក្នុងច្រកចង្អៀតក្រោមតុមួយ។

          เวลาผ่านไประยะหนึ่ง ใบมีดโกนวิ่งออกมาจากที่ซ่อนกาย แสงแดดยังคงสาดแสงเจิดจรัส แต่ประกายแวววับในตัวมีดโดนหายไปเสียแล้ว.... ใบมีดโกนมีสนิมเขรอะไปทั้งตัว กลายเป็นเศษเหล็กผุๆ ที่ไร้ค่า

ពេលវេលាកន្លងផុតទៅមួយរយៈ​ ផ្លែឡាមរត់ចេញមកពីទីកន្លែងលាក់ខ្លួន ពន្លឺព្រះអាទិត្យនៅតែជះពន្លឺដ៏ត្រចះត្រចង់ តែភាពភ្លឺផ្លេករបស់ផ្លែឡាមបានបាត់បង់អស់ទៅហើយ ផ្លែឡាមមានច្រេះតោងក្តាំងពេញខ្លួន ក្លាយជាកំទេចដែកពុកៗដែលគ្មានតម្លៃ។

          “โธ่! ไม่น่าเลย...” มันร้องไห้ “ฉันน่าจะใช้คมมีดของตัวเองรับใช้พวกมนุษย์ต่อไป แต่ตอนนี้..” มันรู้สึกเสียใจมากยิ่งขึ้น “ฉันกลายเป็นเศษเหล็กขึ้นสนิมที่ไร้ค่าเสียแล้ว” คนที่ไม่ยอมทำงาน เอาแต่เที่ยวเตร่เสเพลไปวันๆ ให้ทำงานชิ้นนี้ก็ติว่าไร้ความหมาย ให้ทำงานชิ้นนั้นก็บอกว่าไม่เหมาะสมกับตนเอง คนประเภทนี้ในที่สุดก็จะมีสภาพเช่นเดียวกับใบมีดโกนในเรื่องนี้

“ពុទ្ធោ! មិនគួរឡើយ” វាស្រែកយំ​ “ខ្ញុំគួរតែប្រើផ្លែឡាមរបស់ខ្លួនឯងផ្តល់សេវ៉ាកម្មបម្រើពួកមនុស្សតទៅទៀត តែពេលនេះ...” វាកាន់តែមានអារម្មណ៍ខូចចិត្តខ្សឹកខ្សួលខ្លាំងឡើង​ “ខ្ញុំក្លាយជាកំទេចដែកច្រេះចាប់ដែលគ្មានតម្លៃអ្វីទៀតហើយ” មនុស្សដែលមិនព្រមធ្វើការ មួយថ្ងៃៗគិតតែពីដើរលេងអាវ៉ាសែប៉ោឡែ ឲ្យធ្វើការនេះក៏តិះដៀលថាគ្មានតម្លៃ ឲ្យធ្វើការនោះក៏ប្រាប់ថាមិនសមនឹងខ្លួនឯង។ មនុស្សប្រភេទនេះនៅទីបំផុតក៏នឹងមានសភាពដូចគ្នានឹងផ្លែឡាមក្នុងរឿងនេះឯង។

แง่คิด
គំនិត
          คนเราต่อให้เก่งแค่ไหน ฉลาดเพียงใด แต่ถ้าหากคิดว่าตัวเองวิเศษสูงส่งจนอยู่ร่วมโลกกับคนอื่นไม่ได้ เห็นงานทุกชนิดเป็นงานชั้นต่ำไปหมด และไม่ยอมทำงานอะไรทั้งสิ้น คนผู้นั้นก็จะหมดค่าทันที

មនុស្សយើង ទោះពូកែប៉ុណ្ណា តែប្រសិនបើគិតថាខ្លួនឯងវិសេសខ្ពង់ខ្ពស់រហូតមិនអាចរស់នៅរួមពិភពលោកជាមួយអ្នកដទៃបាន ឃើញការងារគ្រប់ប្រភេទថាជាការងារថ្នាក់ថោកទាបទាំងអស់ ហើយមិនព្រមធ្វើការងារអ្វីសោះឡើយ មនុស្សម្នាក់នោះក៏នឹងអស់តំលៃភ្លាម។



No comments:

Post a Comment